Daylight Saving Time ចាប់ផ្ដើមនៅថ្ងៃអាទិត្យ សប្ដាហ៍ទី២នៃខែមិនា ហើយចប់នៅថ្ងៃអាទិត្យ សប្ដាហ៍ទី១ នៃខែវិច្ឆិកា រាល់ឆ្នាំ។ ឆ្នាំនេះDaylight Saving Time ប៉ះចំថ្ងៃទី៨ខែមិនា។នេះការរើសថ្ងៃរបស់ពួកអាមេរិក។ ចំនែកឯពួកអូស្ត្រាលី និងអឺរ៉ុបវិញ គេមានរបៀបផ្សេងសម្រាប់កំណត់ Daylight Saving Time។
នៅថ្ងៃនឹង ម៉ោងដើរធម្មតាដល់1:59am រួចផ្លោះទៅដល់ 3:00am។ បើមានកុំព្យូទ័រ ឬទូរស័ព្ទដៃអាកាលីបតិច (អិនចុចពិលក៏ដូចជាចេះដូរអូតូដែរមើលទៅ មានណប់ណាប្រើ ជួយមើលកន្លែង Date and Time setting ហើយប្រាប់ផង) យើងអាចមើលឃើញម៉ោងដូរអូតូអត់ ចាំបាច់យើងយកមកដូរ។ តែបើនាឡិកាដៃ ឬនាឡិកាព្យួរជញ្ជាំង ទាល់តែដោះយកមកសារ៉េថែម១ម៉ោងខ្លួនឯង។ ហើយនៅថ្ងៃ Daylight Saving Timeចប់វិញ(ឆ្នាំនេះ ចំថ្ងៃ ទី១ខែវិច្ឆិកា) ម៉ោងដើរដល់ 1:59am រួចចាប់ផ្ដើម 1:00amសារឡើងវិញ។ គេបានបង្កើតឃ្លា “Fall back, Spring forward” ដើម្បីស្រួលចំណាំ។ Fall(សរទរដូវ), យើងថយ១ម៉ោង។ Spring (និទាឃរដូវ) យើងថែម១ម៉ោង។
DSTត្រូវបានប្រើនៅក្នុងភាគច្រើននៃអាមេរិកខាងជើងនិងអឺរ៉ុប និង ផ្នែកខ្លះនៃប្រទេសអូស្រ្តាលី ទ្វីបអាហ្រ្វិក អាមេរិកខាងត្បូង។ នៅសហរដ្ឋអាមេរិក, រដ្ឋអារីហ្សូណានិងរដ្ឋហាវ៉ៃមិនមានប្រើDST ទេ។ (ហើយខ្ញុំក៏អត់ដឹងហេតុអីដែរ ចាំមើលឆែក Google)។
គេបង្កើតឱ្យមានDSTក្នុងគោលបំណងសម្រាប់ការសន្សំសំចៃចរន្តអគ្គីសនី និង ធ្វើឱ្យពេលថ្ងៃបានយូរជាងមុនតិច។ ចឹងស្រួលដល់កសិករធ្វើការបានយូរ និងអ្នកខ្លះមានពេលលេងជាមួយសត្វល្អិតបាន (ប្រភពពីអ៊ីនធើណិត និងBuzzfeed)។កាលមុន DSTមានផលប្រយោជន៍ដល់សង្គ្រោមលោកលើកទី១ និងទី២។ (អានឹងក៏ខ្ញុំអត់ដឹងដែរ ថាវាម៉េច)។ តែការពិតជាក់ស្ដែង វាមានគុណវិបត្តិច្រើនជាងគុណសម្បតិ្ត។ មនុស្សគ្រប់គ្នាប្រើភ្លើងចង់ច្រើនជាងរាល់ដងផង។ បើក្នុងព័ត៌មាន ពេលប្ដូរម៉ោងភ្លាមគ្រោះថ្នាក់ចរាចរណ៍កើនឡើងជាងមុន (អ្នកខ្លះច្រលំម៉ោង ទៅយឺត)។លើសពីនេះទៀត វាមានផលប៉ះពាល់ដល់សុខភាព។ ទម្លាប់គេងរបស់យើងត្រូវប្ដូរ។ វាបណ្ដាលឱ្យស្ត្រសផង ឡើងសម្ពាធឈាមផង។ការស្រាវជ្រាវបានបង្ហាញថា DSTធើ្វឱ្យហានិភ័យនៃការគាំងបេះដូងកើនឡើង១០ភាគរយ ហើយលើសពីនេះអត្រានៃការធ្វើអត្តឃាតកើនឡើងមួយសប្តាហ៍ក្រោយ Daylight Saving Time។ ចឹងអត់ល្អប៉ុន្មានទេ ព្រោះមួយឆ្នាំដូរពីរដង មនុស្សងាកៗឈឺ ងាកៗលើងតង់ស្យុងឈាម។ សម្រាប់ក្មេងៗចូលចិត្តដេក ក៏អត់សប្បាយប៉ុន្មានដែរ។ នេះតាមបទពិសោធខ្ញុំ អាពេលទើបចាប់ផ្ដើមDST “យប់ត្រូវឆាប់ចូលដេកដើម្បីព្រឹកទៅសាលា ដេកអត់លក់ ដល់ព្រលឹមឡើងធ្លាប់តាងើបម៉ោង៧ ដល់ពេលដូរម៉ោង ដូចត្រូវងើបម៉ោង៦ (ធៀបកាលអត់ទាន់ដូរម៉ោង)។ មួយទៀតប៉ះពាល់ម៉ោងបាយ។ ឧទាហរណ៍ពេលបាយថ្ងៃត្រង់ ឧបមាថាយើងសម្រាកញ៉ាំបាយម៉ោង១២។ ពេលដូរម៉ោងចឹងក្រពះយើងវាអត់ទាន់ដូរម៉ោងស្រួលបួល ចឹងបាយម៉ោង១២មែន តែម៉ោង១១ក្រពះកូរគ្រូកៗបាត់ហើយ។
សរុបមក ដេយឡាយសេវីញថាម រញ៉េរញ៉ៃតិចមែន តែផុតពីរបីថ្ងៃទៅស៊ាំហើយ។ គ្រាន់តែខុសគ្នាមួយម៉ោង អត់មានអីពិបាកទេ។
No comments:
Post a Comment