Saturday, March 21, 2015

របៀបចុះឈ្មោះ​ Selective Service

Selective Service System គឺជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានរក្សានូវពត៌មានរបស់បុគ្គលណាដែលអាចនឹងត្រូវកេណ្ឌទៅធ្វើជាទាហាន។ 
 Selective Service System ទាមទារឱ្យយើងចុះឈ្មោះចូលក្នុងមូលដ្ឋានទិន្នន័យ (database) របស់រដ្ឋាភិបាល។ នៅពេលដែល ស្រុកមានសង្រ្គាម រដ្ឋាភិបាលនឹងតម្រូវឱ្យអ្នកទាំងនោះទៅចូលធើ្វជាទាហាន។


នណារខ្លះត្រូវចុះឈ្មោះចូល Selective Service?
  • ពលរដ្ឋអាមេរិកប្រុសអាយុចន្លោះពី 18 និង 25
  • ជនអន្តោប្រវេសន៍បុ្រសដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និង មានអាយុចន្លោះពី 18 និង 25
របៀបចុះឈ្មោះចូល Selective Service តាមប្រព័ន្ធអ៊ិនធឺណិត
  • បំពេញឈ្មោះ ឤស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត និង លេខ social security
  • ចុចបញ្ជូន
  • ក្នុងកំលុងពេល ៩០ថ្ងៃ Selective Service នឹងផ្ញើរសំបុត្រភ្ជាប់ជាមួយនឹងប័ណ្ណ​ selective service។


    របៀបចុះឈ្មោះចូល Selective Service​ ប្រសិនជាអ្នកមិនទាន់មានលេខsocial security
    • ទាញយក(download)សំណុំបែបបទ ពីគេហទំព័រខាងលើ។ 
    • បំពេញសំណុំបែបបទនេះដោយប្រើកម្មវិធី Adobe Reader។ កម្មវិធី Adobe Reader អាចទាញយកពីគេហទំព័រ http://get.adobe.com/reader/។ (បញ្ជាក់៖ សំណុំបែបបទនេះមិនអាចបំពេញដោយដៃបានទេ។ វាទាមទារឱ្យអ្នកបំពេញ ដោយប្រើកុំព្យូទ័រ)។ 
    • បោះពុម្ព(print) វាចេញ ហើយចុះហត្ថលេខា
    • ដាក់សំណុំបែបបទ ក្នុងស្រោមសំបុត្រ រួចផ្ញើរទៅកាន់អាស័យដ្ឋាន របស់ Selective Service
      Selective Service System
      P.O. Box 94739
      Palatine, IL 60094-4739

    តើមានអ្វីកើតឡើងប្រសិនបើខ្ញុំ មិនបានចុះឈ្មោះចូល Selective Service?
    •  អ្នកនឹងត្រូវបានពិន័យជាប្រាក់
    • រៀងរាល់អ្នកត្រូវការ បំពេញសំនុំបែបបទផ្សេងៗ ដូចជា ការចុះឈ្មោះចូលរៀន ធ្វើការ គេតែងតែសួររក នឺងទាមទារឱ្យ ចុះឈ្មោះចូល Selective Service។
    •  អ្នកមិនអាចទទួលបានសញ្ជាតិអាមេរិក។ 

    ខ្ញុំបានទទួលប័ណ្ណselective service ខ្ញុំត្រូវធ្វើអ្វីទៀត?
    • រក្សាទុកប័ណ្ណនេះជាប់នឹងខ្លួន។

    No comments:

    Post a Comment